Breaking Up With Fast Fashion Has Been Easier
រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងសំឡេងស្រទន់ ម៉ុង ម៉ានិត ដែលមានគេស្គាល់ថា ជាតារាចម្រៀងផលិតបទចម្រៀង original និងទទួលបានភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនរបស់គាត់មានដូចជា ៖ មាននាងក៏ធុញគ្មាននាងក៏ធុញ, មិត្តចេះប្រច័ណ្ឌ, ស្នាមថើបមួយនោះ, ហាមស្រលាញ់ និងបទចម្រៀងជាច្រើនទៀត ។
ដោយឡែកយើងឃើញថា តាមរយៈផេក ហ្វេសប៊ុកផ្លូវការរបស់ ម៉ានិត បានបង្ហោះនូវសារមួយដោយភ្ជាjjhuhប់ជាមួយរូបភាពថា ៖ ខ្ញុំបាទមានកិត្តិយសក្នុងការក្លាយខ្លួនជា Brand Ambassador នៃភេសជ្ជៈបំប៉នសុខភាព ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ J. Royal Bird’s Nest ដែលជាភេសជ្ជៈមានរសជាតិឆ្ងាញ់ និងល្អបំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ ។ ដំណើរនេះ ជាមោទកភាព និងជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ ។ ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានលក់លើទីផ្សារហើយ និងមានបួនរសជាតិ គឺ រសជាតិដើម (Rock Sugar) រសជាតិយិនស៊ិន (Ginseng) រសជាតិគ្មានជាតិស្ករ (Sugar Free) និងរសជាតិ Collagen ។ អរគុណចំពោះការស្រលាញ់ និងគាំទ្រចំពោះរូបខ្ញុំ ជួបគ្នាឆាប់ៗជាមួយអ្វីៗពិសេសៗជាមួយខ្ញុំនិង J.Royal Bird’s Nest ។
ទោះជា ម៉ានិត បានស្ងាត់មួយរយៈពីទីផ្សារចម្រៀង ក៏ប៉ុន្តែគេនូវតែឃើញថា ប្រជាប្រិយភាពរបស់គាត់នៅតែមានដដែល ជាមួយនឹងការងាររបស់គាត់មួយទៀតគឺការនិពន្ធសៀវភៅរឿងផងដែរ ។ ម្យ៉ាងវិញទៀតយើងឃើញថា មួយរយៈក្រោយនេះ ម៉ានិត ដូចជាចាប់ផ្តើមត្រលប់មកទីផ្សារចម្រៀងជាថ្មីវិញហើយ ។ ដូចនេះមានតែចាំតាមដានថា តើម៉ានិតនឹងមានបទចម្រៀងអ្វីថ្មីសម្រាប់ហ្វេនៗរបស់ពួកគាត់ ? ៕ អត្ថបទសហការ